• Vietnamese
  • Khmer
  • Khmer
  • Japan
teacherslogo

ទទួលពាក្យចុះឈ្មោះ គ្រូបង្រៀនភាសាជប៉ុន
សម្រាប់អ្នកចាប់ផ្តើមដំបូង!

ការងារបង្រៀនភាសាជប៉ុន
ដល់អ្នកដែលមិនចេះជប៉ុនសោះ។

ប្រាក់ម៉ោង $5
ថ្លៃធ្វើដំណើរ មួយដង $1.5
ការងារ គ្រូភាសាជប៉ុនបង្រៀនតាមផ្ទះ (ការងារក្រៅម៉ោងបង្រៀនមួយទល់នឹងមួយ)
◆ការងារបង្រៀន 2ទៅ 3ថ្ងៃរៀងរាល់សប្តាហ៍

ការងារដែលគេហៅថា “លោកគ្រូអ្នកគ្រូ”។ អ្នកដែលអាចនិយាយភាសាជប៉ុនបានបន្តិចបន្តួច ក៏អាចធ្វើបានដែរ។

អាចធ្វើជាគ្រូបង្រៀនបាន បន្ទាប់ពីសិក្សាវគ្គបណ្តុះបណ្តាលរួច។

បង្ហាញសមត្ថភាពរបស់អ្នក ហើយជ្រើសរើសម៉ោងដែលអ្នកពេញចិត្តសម្រាប់បង្រៀន។

ការងារបង្រៀន ភាសាជប៉ុនងាយៗ (ដូចជាការសន្ទនាពេលទៅទិញឥវ៉ាន់, ការធ្វើគារវកិច្ច, ថ្លែងអំណរគុណជាដើម)។

អ្នកដែលមានកំរិត N3 ឬអ្នកមានសមត្ថភាពប្រហាក់ប្រហែលហ្នឹងកំរិត N3។

ការងារបង្រៀនភាសាជប៉ុន ដល់អ្នកដែលមិនចេះភាសាជប៉ុនទាល់តែសោះ។

វិធីសាស្រ្តក្នុងការបង្រៀន, ខាងក្រុមហ៊ុនយើងនឹងពន្យល់ណែនាំ។ សូមចុះឈ្មោះ ដោយមិនបាច់បារម្មណ៍ទេ។

ចុះឈ្មោះនៅត្រង់នេះ

ពាក្យសំដីរបស់គ្រូបង្រៀនឯកជន

Ken
ការចេះភាសាជប៉ុន យើងអាចងាយស្រួលរកបានការងារល្អប្រសើរជាងមុន។
ហើយអាចទទួលបានប្រាក់ខែច្រើន។
ដើម្បីបានការងារល្អបែបនេះ ជនជាតិកម្ពុជាគួរចូលរួមសហការទាំងអស់គ្នា។
មនុស្សជាច្រើន កំពុងត្រូវការកម្លាំងសហការរបស់អ្នក សូមចូលចុះឈ្មោះទាំងអស់គ្នា។

Rika
វាជាប្រព័ន្ធសិក្សា រវាងគ្រូម្នាក់នឹងសិស្សម្នាក់។
បើនិយាយអោយងាយយល់ទៅ វាជាការងារទំរង់ “គ្រូបង្រៀនតាមផ្ទះ”។
អ្នកអាចបង្រៀននៅពេលអ្នកទំនេរ, ឬពេលដែលអ្នកចូលចិត្តបាន។
អាចបង្រៀនបានយ៉ាងងាយ ដោយបង្រៀនមួយម្តងមួយម៉ោង ។
សូមបង្ហាញសមត្ថភាពចំណេះដឹងដែលអ្នកមាន មក។

Dai
Nihonwasou Cambodia Co., Ltd. ជាក្រុមហ៊ុនដំណើរការ “Teachers”។
ហើយក្រុមហ៊ុននេះ ជាកូនក្រុមហ៊ុន របស់ក្រុមហ៊ុនជប៉ុន Nihonwasou Holdings, Inc.
(បានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូក្យូ ផ្សារភាគហ៊ុនផ្នែកទី2) ដាក់ទុនធ្វើវិនិយោគ100%។
ជាក្រុមហ៊ុនភ្នាក់ងារស្វែងរកការងារ ដែលមានបង្ហាត់បង្រៀន,
ហើយណែនាំធនធានមនុស្ស ដែលជាប្រព័ន្ធអភិវឌ្ឍន៍ថ្មី។

ចម្ងល់ទូទៅ

តើបង្រៀនទៅកន្លែងណា?

បង្រៀនតាមផ្ទះសិស្ស, ហាងកាហ្វេ, គ្រឹះស្ថានសាធារណៈ ជាដើម។

បើខ្ញុំជាសិស្សកំពុងសិក្សា, តើអាចធ្វើការងារក្រៅម៉ោងបានទេ?

អាចបាន។ អាចបង្រៀននៅម៉ោងអ្នកទំនេរបាន។
ការបង្ហាត់បង្រៀន អាចធ្វើអោយយើងពូកែជាងមុនបានយ៉ាងឆាប់រហ័ស។

បើខ្ញុំជាជនជាតិជប៉ុន, តើអាចធ្វើការងារក្រៅម៉ោងបានទេ?

អាចបាន។ អាចបង្រៀនភាសាជប៉ុនប្រចាំថ្ងៃ
ដែលហៅថា “日会話” (សន្ទនាភាសាជប៉ុន ដែលពាក្យនេះបានចុះបញ្ជីម៉ាក ពាណិជកម្ម)។

បើខ្ញុំទំនេរពេលល្ងាច, ថ្ងៃសៅរ៍និងថ្ងៃអាទិត្យ,
តើខ្ញុំអាចធ្វើការងារក្រៅម៉ោងបានទេ?

មិនអីទេ អាចបាន។ អ្នកអាចជ្រើសរើសម៉ោងទំនេរ បង្រៀនបាន។

បើខ្ញុំមិនមានវិញ្ញាបនប័ត្រភាសាជប៉ុន,
តើខ្ញុំអាចធ្វើការងារក្រៅម៉ោងបានទេ?

អាចបាន, បើកអ្នកអាចប្រើប្រាស់ភាសា ប្រហាក់ប្រហែល
កម្រិត N3។ វិញ្ញាបនប័ត្រមិនចាំបាច់ទេ។ សូមបញ្ជាក់នៅពេលសម្ភាសន៍។

បើខ្ញុំចង់ចូលរៀន, តើអាចសិក្សាបានទេ?

សម្រាប់សិស្សដែលចង់រៀន, ការចុះឈ្មោះនឹងចាប់ផ្តើម
ឆាប់ៗនេះ។ ការចុះឈ្មោះលើកនេះ ជាការចុះឈ្មោះគ្រូបង្រៀន។

តើប្រាក់ម៉ោងបើករៀងរាល់ដង មែនទេ?

ប្រាក់ម៉ោង យើងបើកមួយខែម្តង គិតត្រឹមដាច់ខែ
ហើយយើងនឹងវេរប្រាក់តាមធានាគារ នៅថ្ងៃទី 5 នៃខែបន្ទាប់។
ក្នុងករណីថ្ងៃទី 5 ជាថ្ងៃឈប់សម្រាក, យើងនឹងវេរនៅថ្ងៃបន្ទាប់។

តើមានល័ក្ខខ័ណ្ឌដែរឬទេ?

យើងទទួលការចុះឈ្មោះ ណែនាំធនធានមនុស្ស
ព្រោះ “Teachers” ជាក្រុមហ៊ុនទីភ្នាក់ងារស្វែងរកការងារ

តើការចុះឈ្មោះគ្រូបង្រៀន ចុះរហូតដល់ពេលណា?

យើងទទួលពាក្យរហូតដល់ គ្រប់ចំនួនតម្រូវការក្រុមហ៊ុន។

តើមានការឡើងប្រាក់ឈ្នួល ឬទេ?

មាន, គ្រូបង្រៀនដែលទទួលបានការវាយតម្លៃខ្ពស់
ពីសិស្ស នឹងឡើងថ្លៃប្រាក់ម៉ោងជូន។

តើមានសៀវភៅពុម្ព ឬទេ?

ក្រុមហ៊ុននឹងផ្តល់សៀវភៅពុម្ពជូន, អាចបញ្ជាក់ពេលសម្ភាសន៍បាន។

បើខ្ញុំអាចបង្រៀនបានតែប៉ុន្មានខែប៉ុន្នោះ, តើអាចបង្រៀនបានទេ?

អត់មានបញ្ហាទេ។ អាចបង្រៀនបាន សូមជ្រើសរើសពេលវេលាទំនេររបស់អ្នក។

អ្នកក៏អាចក្លាយជាគ្រូបង្រៀនបានផងដែរ

ទទួលពាក្យចុះឈ្មោះ គ្រូបង្រៀនភាសាជប៉ុន
តាមផ្ទះ សម្រាប់អ្នកចាប់ផ្តើមដំបូង!

ចុះឈ្មោះនៅត្រង់នេះ

ប្រវត្តិក្រុមហ៊ុនសង្ខេប

ឈ្មោះក្រុមហ៊ុន Nihonwasou Cambodia Co., Ltd. (អក្សរកាត់ / NCC)

ជាកូនក្រុមហ៊ុន ដែលទទួលទុនវិនិយោគ 100% ពីក្រុមហ៊ុនជប៉ុន (ទីក្រុងតូក្យូ)
Nihonwasou Holdings, Inc. (ដែលបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនតូក្យូ ផ្សារភាគហ៊ុនផ្នែកទី2) មើលដំលៃភាគហ៊ុនក្រុមហ៊ុន លេខកូដ 2499.Tokyo

អាសយដ្ឋាន អគារលេខ#120, ជាន់ទី6, ផ្លូវលេខ 51/228,
សង្កាត់ចតុមុខ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ
លេខទូរស័ព្ទ (+855)23-220-079
នាយកតំណាង Shigehisa Yoshida
បង្កើតឡើង ថ្ងៃទី 30 ខែសីហា ឆ្នាំ2018
ដើមទុន $100,000 (កំពុងរៀបចំឯកសារ បន្ថែមដើមទុន)
លេខអត្តសញ្ញាណកម្មសារពើពន្ធ K003-901804292
Facebook

សកម្មភាពអជីវកម្ម

ដំណើរការ “Teachers”, អភិវឌ្ឍន៍ធនធានមនុស្ស, ការងារណែនាំធនធានមនុស្ស

ទទួលពាក្យជ្រើសរើសបុគ្គលិក

ក្រុមហ៊ុន Nihonwasou Cambodia Co., Ltd.
ដើម្បីពង្រីកទីផ្សារ
យើងកំពុងជ្រើសរើសបុគ្គលិកផ្នែកទីផ្សារ។
ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងតាមអ៊ីម៉ែលខាងក្រោម។

info@teachers-world.net

Copyright© NIHONWASOU HOLDINGS, Inc. All Rights Reserved.